ខេត្តបន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរងក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតម្រូវឱ្យបង្ហាញមុខរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គល។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការសម្រេចផ្អាកការងារនេះ ពាក់ព័ន្ធនឹងករណីយករថយន្តដែលជាប់ពាក់ព័ន្ធនឹង Online Scams ទៅប្រើប្រាស់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា ការផ្អាកការងារនេះ គឺធ្វើឡើងជាបណ្ដោះអាសន្ន ខណៈស្ថាប័នពាក់ព័ន្ធកំពុងបន្តពិនិត្យ និងចាត់ចែងតាមនីតិវិធី ។
សូមជម្រាបជូនថា សម័យ វះ កាត់ មន្ត្រីដែលបំពេញការងារ គប្បីស្គាល់អំពី តួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន បើយកទម្លាប់មកប្រើ គឺដើរផ្លូវខុសហើយ ខណៈ« នីតិរដ្ឋ» ៕

