Close Menu
    Facebook X (Twitter) Instagram
    Trending
    • ទីបំផុត!​ ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
    • ស្រ្តីម្នាក់ខ្ចីលុយ ជាបន្តបន្ទាប់ បានជាង៣ម៉ឺនដុល្លារ ប៉ុន្តែបែរជាចេញស៊ែកស្អុយ ឲ្យជនរងគ្រោះទៅវិញ
    • ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី
    • យុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ
    • មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា
    • នគរបាលបង្ក្រាបករណីគ្រឿងញៀនមួយគ្រួសារឃាត់ខ្លួនជនសង្ស័យ៣នាក់
    • ក្រសួងមហាផ្ទៃផ្អាកការងារបណ្តោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ពាក់ព័ន្ធការយករថយន្តជាប់ពាក់ព័ន្ធ Online Scams ទៅប្រើប្រាស់
    • ឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា
    ព័ត៌មានជាតិ

    មន្ត្រីនគរបាលខេត្តកណ្ដាល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា

    SRN TVBy SRN TVSeptember 2, 2026No Comments30 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    កណ្ដាល៖ នគរបាលចរាចរណ៍ បានដាក់គោលដៅមួយចំនួន រឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពលើដងផ្លូវ កាត់បន្ថយគ្រោះថ្នាក់នានា ពិសេសគឺផ្ដោតលើការអប់រំជាជាងការផាកពិន័យ និងស្នើឲ្យពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា។

    លោកវរសេនីយ៍ឯក ទីន វ៉ាន់ស៊ី ស្នងការរងទទួលផែនចរាចរណ៍ បានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រោយការចង្អុលបង្ហាញពីលោឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក្រុមការងារបានចុះដាក់គោលដៅនៅតាមដងផ្លូវសំខាន់ៗមួយចំនួន ដើម្បីធ្វើការអប់រំពលរដ្ឋ ក្នុងនោះផ្ដោតសំខាន់ទៅការការលើកកម្ពស់ឲ្យពលរដ្ឋយើងទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយ ឬបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍។

    លោកស្នងការរងបន្តថា នគរបាលចរាចរណ៍យើង រឹតបន្តឹងទៅលើឡានដឹកសំពីងសំពោង ល្បឿន ស្រវឹង កែច្នៃ មិនគោរពសិទ្ធិអទិភាព រីឯបទល្មើសផ្សេងទៀតគឺ អប់រំប៉ុណ្ណោះ។ ដំបូងនេះ គឺនគរបាលយើង យកគោលការណ៍រអប់រំជាធំ។

    លោកស្នងការរងបន្តថា ដើម្បីឆ្លើយតបនូវបញ្ហាប្រឈមខាងលើ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការបន្ថែមទៀត និងកសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ស្របតាមផែនការ និងគោលការណ៍ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភារដ្ឋបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ដូចជាជំរុញការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ពេលថ្ងៃ និងយុទ្ធនាការរឹតបន្តឹង។ ការអនុវត្តច្បាប់នៅពេលយប់ លើអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងមានផ្ទុកសារធាតុញៀន) សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬរបួសពិការ រួមជាមួយនឹងការខូចខាត ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។

    លោកស្នងការរងបន្ថែមថា ដោយផ្អែកតាមផែនការសកកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាន នគរបាលខេត្ត និងមានការឯកភាពពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីជំនាញថ្នាក់ខេត្ត និងថ្នាក់ ស្រុក/ក្រុង បានចុះរឹតបន្ដឹងច្បាប់ នៅគោលដៅដើមតាមដងផ្លូវ ចល័ត និងអចល័ត ស្របតាមភូមិសាស្ត្រខេត្ត និងពេលវេលា បានជាប់ជាប្រចាំដូចភ្លៀងរលឹម៕ដោយ៖ សិរី នាគ

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ទីបំផុត!​ ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

    September 3, 2026

    ស្រ្តីម្នាក់ខ្ចីលុយ ជាបន្តបន្ទាប់ បានជាង៣ម៉ឺនដុល្លារ ប៉ុន្តែបែរជាចេញស៊ែកស្អុយ ឲ្យជនរងគ្រោះទៅវិញ

    September 3, 2026

    ឯកអគ្គរាជទូតថៃ ពឹងឯកអគ្គរដ្ឋទូតប្រទេសមួយ ឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី

    September 2, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”