Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » តុលាការខេត្តស្វាយរៀងឃុំខ្លួនជនជាតិចិន ២៧នាក់ ពាក់ព័ន្ធការឆបោកតាមអនឡាញ
    ព័ត៌មានជាតិ

    តុលាការខេត្តស្វាយរៀងឃុំខ្លួនជនជាតិចិន ២៧នាក់ ពាក់ព័ន្ធការឆបោកតាមអនឡាញ

    SRN TVBy SRN TVFebruary 23, 2026No Comments4 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    សាលាដំបូងខេត្តស្វាយរៀងសម្រេចខ្លួនជាបណ្តោះអាសន្នចំពោះជនជាតិចិន ២៧នាក់ ក្នុងសំណុំរឿង សមគំនិត និងឆបោកតាមអនឡាញ ប៉ះពាល់ដល់បូរណភាពនៃសាកសព និងប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    តាមរយៈសេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ស្តីបទ​ល្មើស​នេះ​ប្រព្រឹត្ត​នៅ​ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយ​ត្រូវ​បានបញ្ជូន​មក​ដល់​សាលាដំបូងខេត្តស្វាយរៀង នៅ​ថ្ងៃទី១៥ ខែកុម្ភៈ។

    ក្រោយ​សាកសួរចម្លើយ និង​ពិនិត្យ​ភស្តុតាង​រួច​មក ចៅក្រម​ស៊ើបសួរ​បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិចិនចំនួន២៧នាក់ និងបន្តស្វែងរកចាប់ខ្លួនជនជាតិចិនចំនួន២នាក់ទៀតដែលកំពុងរត់គេចខ្លួន។​

    យោង​តាម​សមត្ថកិច្ច​ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋ ក្រោយប្រទះឃើញសាកសពមានសភាពរុំដោយថង់ផ្លាសស្ទិច ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    ក្រោយទទួលព័ត៌មាន កម្លាំងជំនាញនៃស្នងការនគរបាលខេត្តស្វាយរៀង បានចុះធ្វើការស្រាវជ្រាវ និងបានកំណត់ទីតាំង រហូតឈានដល់បង្រ្កាបបានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង នៅទីតាំងផ្ទះវីឡាមួយកន្លែង។

    ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធ អនឡាញចំនួន២៦នាក់ (ស្រី១នាក់) ដែល​សុទ្ធ​តែ​ជាជនជាតិចិន និងវត្ថុតាងកុំព្យូទ័រចំនួន៨គ្រឿង ព្រមទាំង​មាន​តម្រុយ​ពាក់​ព័ន្ធ​នឹង​សាក​សព៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”