ឯកឧត្តម លី ធុច៖យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពាននេះ ដែលទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយសារការបំផ្លាញស្ពាននេះបានកាត់ផ្តាច់ការចូលទៅកាន់សេវាថែទាំសុខភាព និងការព្យាបាលពីមណ្ឌលសុខភាពតែមួយគត់ ដែលមានទីតាំងនៅក្នុងឃុំថ្មដា ។ ការបំផ្លាញស្ពាននេះ ក៏បានកាត់ផ្តាច់ការធ្វើដំណើររបស់ប្រជាជន និងកំពុងធ្វើឱ្យប្រជាជនរងទុក្ខវេទនាពីផលប៉ះពាល់សេដ្ឋកិច្ចសង្គម។


